ក្រោយបញ្ចប់ការចាប់ឆ្នោតបែងចែកពូលកាលពីម្សិលមិញនៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អាសុី ស្ថិតនៅទីក្រុងកូឡាឡាំពូរ នៃពានរង្វាន់ ពានរង្វាន់ AFC U-23 Championship 2018។
នៅក្នុងការចាប់ឆ្នោតនោះគេសង្កេតឃើញថាក្រុមការពារតំណែងជើងឯក ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ ស្ថិតនៅពូល B ជាមួយ កូរ៉េខាងជើង, ថៃ និងប៉ាលេស្ទីន។
សម្រាប់ពូលA ម្ចាស់ផ្ទះចិន នៅជាមួយ កាតា, អ៊ុយប៊េគីស្ថាន និងអូម៉ង់ ខណៈការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ៩ ដល់ ២៧ មករា ឆ្នាំ២០១៨ ដោយប្រើប្រាស់កីឡដ្ឋាន Changzhou Olympic Sports Centre, Kunshan Stadium, Jiangyin Stadium និង Changshu Stadium ៕