អតីតកីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង PARK JI-SUNG ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល (Football Advisory Panel (FAP)) នៃសមាគមបាល់ទាត់អាសុី ( International Football Association Board’s (IFAB)) កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
FAP និងក្រុមប្រឹក្សាបច្ចេកទេស ( Technical Advisory Panel ) បង្កើតឡើងដើម្បីប្រមូលផ្តុំអ្នកជំនាញពីបាល់ទាត់ប្រជុំផ្លាស់ប្តូរបទពិសោធន៍ក្នុងគោលការណ៍សំខាន់កែប្រែច្បាប់ល្បែងនៃការប្រកួត និងបញ្ហាផ្សេងទៀតកើតមានឡើង។
យ៉ាងណា អតីតខ្សែបម្រើក្លិប Manchester United នឹងចូលរួមជាមួយលោក Faisal Al Dakheel ដើម្បីធ្វើតំណាងអោយតំណាងអោយទ្វីបអាសុី។
បញ្ជាក់ថា Park ក៏ជាសមាជិកនៃគណៈកម្មាធិការទទូលខុសត្រូវសង្គមរបស់ AFC ( AFC Social Responsibility Committee ) បន្ទាប់ពីចួលនិវត្តន៍ជាកីឡាករអាជីពកាលពីឆ្នាំ២០១៤។ គាត់ក៏ធ្លាប់ទទួលបានពានរង្វាន់ FIFA Masters កាលពីឆ្នាំមុនបន្ទាប់ពីបញ្ចប់នៅវគ្គអ្នកគ្រប់គ្រងវិស័យកីឡា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់សិក្សាកីឡា ( International Centre for Sports Studies ) ដែលទទូលបានគ្រាំទ្រពីសហព័ន្ធបាល់ទាត់ពិភពលោក ( FIFA )៕