ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ong Kim Swee U-22 ម៉ាឡេសុី នឹងទស្សកិច្ចនៅប្រទេសចិនដោយថែមទាំងមានការហ្វឹកហាត់ និងប្រកួតមិត្តភាពជាមួយក្លិបនៅលីគកំពូលចិន ដោយជួបកីឡាករបម្រុងក្លិប Guangzhou Evergrande នៅថ្ងៃទី ១៣ ខែ មិថុនា ប៉ះ Guangzhou R&F នៅថ្ងៃទី ១៥ ខែ មិថុនា ខណៈគូប្រកួតដំបូងបង្អស់គឺនៅថ្ងៃទី ១០ ខែ មិថុនា ប្រកួតជាមួយ U-22 ចិន។ ខណៈមុនចាកចេញពីស្រុកកំណើតក៏បានប្រកួតមិត្តភាពស្មើជាមួយក្លិបនៅលីគកំពូលម៉ាឡេសុី Felda United ១ទល់១។
បញ្ជាក់ថានេះជាការត្រៀមខ្លូនធ្វើជាម្ចាស់ផ្ទះលើព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍ ( SEA Games 2018 ) ដែលចាប់ផ្តើមនាខែសីហាខាងមុខនេះ និងចូលរួមវគ្គជម្រុះពានរង្វាន់ AFC U-23 Championship 2018 ដោយប្រកួតបើកឆាកនៅថ្ងៃទី ១៤ ខែ កក្កដា ជួប ឥណ្ឌូនេសុី ប្រកួតបន្ទាប់ៗប៉ះ ថៃនិង ម៉ុងហ្គោលី