បន្ទាប់ពីទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា Youth Olympic Games 2020 ទីក្រុង Lausanne  របស់ប្រទេសស្វីសបានចូលរួមអបអរពិធី Olympic Day រឺថ្ងៃបង្កើតគណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលពី១២៣ឆ្នាំមុន ពោលគឺ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ១៨៩៤។

Youth Olympic Games 2020 ទីក្រុង Lausanne នៅចាប់ផ្តើមអំឡុងរដូវរងាពីថ្ងៃទី ១០ ដល់ ១៩ ខែ មករា ឆ្នាំ២០២០ ដោយមានប្រភេទកីឡាចំនួន១៥ជាមួយ ៧០ព្រឹត្តិការណ៍ផ្សេងគ្នា៕