ក្លិប Urawa Red Diamonds ( ជប៉ុន ) ប៉ះ Al-Hilal ( អារ៉ាប៊ីសាអ៊ូឌីត )  បានក្លាយជាក្រុមខ្លាំង២ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ AFC Champions League 2017។

មុនឡើងមកដល់វគ្គនេះ Urawa Reds បានយកឈ្នះ Shanghai SIPG ដោយលទ្ធផលសរុបទាំង២ជើង ២ទល់១ ខណៈ Al-Hilal ឈ្នះ ៦ទល់២ ទៅលើក្លិប Persepolis។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវលេងជា២ជើងនៅថ្ងៃទី ១៨ វិច្ឆិកា និង១សប្តាហ៍បន្ទាប់ពោលគឺ ២៥ វិច្ឆិកា៕