ក្រុមជម្រើសជាតិសុីរី បានសម្រេច និងព្រមព្រៀង ជ្រើសរើសកីឡដ្ឋាន Hang Jebat នៃប្រទេសម៉ាឡេសុី ប្រើប្រាស់ជាទឹកដីកណ្តាលសម្រាប់ការប្រកួតវគ្គជម្រុះជុំទី៤ជាមួយ អូស្ត្រាលី នៃពានរង្វាន់ FIFA World Cup 2018 ដែលនឹងធ្វើឡើងនៅថ្ងៃទី ៥ តុលា ខាងមុខនេះ។ចំណែកជើងទី២វិញធ្វើឡើងនៅថ្ងៃទី ១០ តុលា ដោយប្រើប្រាសកីឡដ្ឋាន អូស្ត្រាលី។

ក្រោយរកឃើញក្រុមឈ្នះសម្រាប់កន្លះកៅអីពីតំបន់អាសុីនេះ នឹងត្រូវឡើងទៅប្រកួតវគ្គជម្រុះបន្តជាមួយក្រុមលេខ៤មកពីតំបន់អាមេរិកកណ្តាល៕