ជប៉ុន បានដេញថ្លៃយកសិទ្ធធ្វើជាម្ចាស់ផ្ទះពីសហព័ន្ធបាល់ទាត់ពិភពលោក FIVB ក្នុងការរៀបចំបាល់ទះនារីពិភពលោកប្រចាំឆ្នាំ២០១៨ FIVB Volleyball Women’s World Championship 2018 គ្រោងនឹងចាប់ផ្តើមឆ្នាំក្រោយ។
ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ៣០ កញ្ញា ដល់ ១០ តុលា ដោយមានការចូលរួមពី២៤ក្រុម មកពី៥ទ្វីបនៅលើពិភពលោក ស្របពេលការប្រកួតជម្រុះក៏កំពុងតែធ្វើដោយរកក្រុមខ្លះមានកៅអីឡើងមកស្រាប់មុនការប្រកួតមកដល់ដោយសារដាច់ពិន្ទុឆ្ងាយ។
ដោយមានជប៉ុន ម្ចាស់ផ្ទះ ចំណែកតំបន់អឺរ៉ុបមាន រួស្សុី, សែប៊ី, អុីតាលី, តួគី, អាហ្សេប៊ីហ្សង់ និងអាល្លឺម៉ង់ ចំណែកអាមេរិកខាងជើងមាន អាមេរិក ខណៈ អាមេរិកខាងត្បូង និងអាហ្វ្រិក ពុំទាន់ធ្វើការប្រកួតជម្រុះនៅឡើយទេ។