ការប្រកួតដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី ២០ ខែ កក្កដា គឺពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំទ្វីបអាស៊ី 2017 AFC Futsal Club Championship ដោយវៀតណាម ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ បានស្វែងរក៤ក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ក្នុងនោះម្ចាស់ផ្ទះ Thai Son Nam និង Al Dhafra ពីពូលA Sanaye Giti Pasand និង Shriker Osaka ខណៈល្ងាចនេះក៏មានការប្រកួត៣គូផ្សេងទៀតដើម្បីស្វែងរកក្រុមចំនួន៤មកពីពូល A និង B។

គួរបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៨ហើយ ដែលពានរង្វាន់នេះបានបង្កើឡើងនៅឆ្នាំ ២០១០ ខណៈក្រុមដែលជោគជ័យជាងគេគឺក្រុមមកពីប្រទេសអ៊ីរ៉ង ដោយធ្លាប់ឈ្នះជើងឯក៣ដង និងរងជើងឯក២ដង ផងដែរ។

កាលពីឆ្នាំកន្លងទៅ ជើងឯកគឺបានទៅក្រុមមកពីប្រទេសជប៉ុន Nagoya Oceans ដែលឈ្នះក្រុមមកពីអ៊ីរ៉ាក នៅវគ្គផ្ដាច់ព្រ័ត្រ។


*កម្មវិធីប្រកូតសម្រាប់ល្ងាចនេះ៖

*បញ្ជាក់ខាងលើជាម៉ោងនៅកម្ពុជា។