ពានរង្វាន់បាល់ទះនារីតំបន់អាសុី រឺ Asian Women’s Volleyball Championship 2017 ធ្វើឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៩ សីហា កន្លងទៅ បានបញ្ចប់ម្សិលមិញនេះដោយក្រុមនារីជម្រើសជាតិជប៉ុន គ្រងជើងឯក។

ជប៉ុន បានយកឈ្នះ ថៃ ដោយពិន្ទុសរុប ១១១ ទល់ ៩២ បន្ទាប់ពីត្រូវបានគេនាំមុខមុនដល់ទៅ២សិតដំបូង នឹងតាមបានយកឈ្នះ ៣សិតចុងក្រោយពិន្ទុ ២៥ទល់១៦, ២៥ទល់១៦ និង១៥ទល់៧។

ចំណែកចំណាត់ថ្នាក់លេខ៣បានទៅក្រុមកូរ៉េខាងត្បូង បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯក ចិន ៣សិតទល់០៕