ក្លិបលេងនៅលីគកំពូលបារាំង Marseille បានសម្រេចបន្ថែមកិច្ចសន្យាមួយឆ្នាំបន្ថែមទៀតជាមួយខ្សែការពារអន្តរជាតិជប៉ុន Hiroki Sakai។
បុរសវ័យ២៧ឆ្នាំ បានចូលរួមជាមួយក្លិបអាល្លឺម៉ង់ Hannover 96 កាលពីខែ មិថុនា ឆ្នាំ២០១៦ និងលេងបាន១១ប្រកួតជាមួយក្លិបរបស់បារាំង។
កិច្ចសន្យាថ្មីនេះអាចអោយរូបគេលេងនៅ Marseille រហូតដល់ឆ្នាំ២០២១។
Sakai លេងបាន៣៨ប្រកួតជាមួយជប៉ុន និងជាកូនសោរសំខាន់សម្រាប់ក្រុមជម្រើសជាតិដែលបានជួយអោយក្រុមបានឡើងទៅលេងពានរង្វាន់ FIFA World Cup នៅរូស្សុី នាឆ្នាំក្រោយ៕