សហព័ន្ធកីឡាបាល់ទាត់អ៊ុយប៊េគីស្ថាន (UFF) បានប្រកាសអំពីការសម្រេចបណ្តេញលោក Samvel Babayan ចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ។

Babayan និងជំនួយការគ្រូបង្វឹក ត្រូវបានសម្រេចចែកផ្លូវគ្នាក្រោយពុំទទួលបានលទ្ធផលនៅក្នុងវគ្គជម្រុះតំបន់អាសុី ពានរង្វាន់ FIFA World Cup 2018។

បុរសវ័យ៤៦ឆ្នាំ សញ្ជាតិអាម៉េនី បានចូលមកកាន់តំណែងមួយនេះតាំងពីខែមិថុនា ឆ្នាំ២០១៥ ដោយជំនួយអតីតគ្រូបង្វឹកលោក Mirjalol Qosimov។

អ៊ុយប៊េគីស្ថាន បានបរាជ័យក្នុងឡើងទៅជុំចុងក្រោយនៃពានរង្វាន់ World Cup ដែលធ្វើឡើងនៅប្រទេស រូស្សុី ឆ្នាំក្រោយ បន្ទាប់ពីទទួលបានត្រឹមលេខ៤ក្នុងពូល B នៃវគ្គជម្រុះជុំទី៣៕