ប្រធានគ្រប់គ្រង J.League បានចេញនៅសេចក្តីសម្រេចកាលពីថ្ងៃ អង្គារ៍ អំពីរូបមន្តសម្រាបក់ក្រុមធ្លាក់នឹងឡើងមកនៅរដូវកាល២០១៨។
ក្របខណ្ឌលីគ J1 របស់ជប៉ុន សព្វថ្ងៃមាន១៨ក្រុម ខណៈក្រុមលេខ៣ដល់លេខ៦ នៅJ2 នឹងធ្វើការប្រកួតខ្វែងគ្នាដើម្បីរកអ្នកឈ្នះមកប្រកួតជាមួយក្រុមចំណាក់ថ្នាក់នៅ J1។ ចំណែកក្រុមកំពូលតារាង២ នៅJ2 វិញ នឹងមានទទួលបានតំណែងឡើងមកលេខដោយស្វ័យប្រវត្តិបន្ទាប់ក្រុមបាតារាងចំនួនពីរ ( លេខ ១៧ និង លេខ១៨ ) ធ្លាក់ដោយពុំមានការប្រកួតខ្វែងអ្វីទៀតឡើយ។
រូបមន្តថ្មីនេះនៃការប្រកួតខ្វែងរវាងក្លិបនៅ J1 និង J2 ក៍ធ្លាប់ដាក់អោយប្រើម្តងដែលកាលពីឆ្នាំ២០០៨កន្លងទៅ។