FC Tokyo, Hokkaido Consadole Sapporo, Vegalta Sendai និង Ventforet Kofu លេងនៅក្នុងក្របខណ្ឌ J1 បានធ្លាក់ចេញពីជុំទី២ នៃពានរង្វាន់ Emperor Cup 2017 កាលពីថ្ងៃពុធ ម្សិលមិញនេះ។

FC Tokyo បានចាញ់ AC Nagano Parceiro នៅវគ្គកាត់សេចក្តីបាល់ប៉េណាល់ទីបន្ទាប់លទ្ធផល៩០នាទី បានត្រឹម១ទល់១។ Hokkaido Consadole Sapporo បានចាញ់ Iwaki FC ៥ទល់២នៅម៉ោងបន្ថែម១៥នាទីពីរង ចំណែកVegalta Sendai បរាជ័យក្នុងទឹកដីខ្លូនឯង ៣ទល់២ ពេលជួប Tsukuba University និង Ventforet Kofu ជាក្រុមទី៤មកពី J1 ចាញ់ធ្លាក់ត្រឹមវគ្គនេះដោយចាញ់ Vanraure Hachinohe ០ទល់១។

ខណៈក្រុមដទៃផ្សេងទៀតដូចជា Sanfrecce Hiroshima, Urawa Reds, Kashima Antlers, Shimizu S-Pulse, Gamba Osaka, Omiya Ardija, Cerezo Osaka, Vissel Kobe, Yokohama F. Marinos, Sagan Tosu និង Kawasaki Frontale បានឡើងទៅជុំទី៣ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៧ ខាងមុខនេះ៕