កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ ក្រុមជម្រើសជាតិអូស្ត្រាលី បានប្រកួតយកឈ្នះ អារ៉ាប៊ីសាអូឌីត ដោយលទ្ធផល៣ទល់២ នៅក្នុងវគ្គជម្រុះ 2018 FIFA World Cup ដែលការទាត់បញ្ចប់ទីនៅចុងម៉ោងវគ្គទី២ដោយកីឡាករ Tom Rogic។
Juric រកមួយគ្រាប់នៅនាទី៧ ដើមតង់វគ្គទី១ ស្របពេល Salem Al Dawsari តាមបាន១គ្រាប់វិញអោយអារ៉ាប៊ីសាអ៊ូឌីទ អូស្ត្រាលី បានធ្វើការនាំមុខសារជាថ្មីនាទី៣៦ដោយ Juric ដដែល នាទី៣៦ ចុងម៉ោងវគ្គទី២ទៅហើយMohammad Al Sahlawi តាមស្មើដោយបញ្ចប់វគ្គទី១ លទ្ធផល២ទល់២។ ចូលមកដល់វគ្គទីគ្មានអ្វីប្រែប្រួលឡើយរង់ចាំរហូតដល់នាទី ៦៤ Tom Rogic ជាអ្នកទាត់បញ្ចូលទីចុងក្រោយពីការបញ្ជូនបាល់របស់ Aron Mooy មកពីក្លិប Huddersfield Town សមាជិកថ្មីនៃក្របខណ្ឌ English Premier League រដូវកាល២០១៨។
ស្របពេលដែលពេលនេះពូល B មានតែ៤ក្រុមប៉ុណ្ណោះមានសង្ឃឹមអាចទទួលបានកៅអីលេងពានរង្វាន់ 2018 FIFA World Cup នៅប្រទេសរូហ្សុី ដោយនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ។