ក្លិប Yokohama FC បានសម្រេចតែងតាំងបុរសសញ្ជាតិប្រេសុីលលោក Edson Araujo Tavares ជាគ្រូបង្វឹកដើម្បីជំនួសតំណែងលោក Hitoshi Nakata ដែលទទួលលទ្ធផលពុំសូវបានល្អ។

បុរសវ័យ៦១ឆ្នាំ ធ្លាប់កាន់ក្លិបជម្រើសជាតិ និងក្លិបអន្តរជាតិច្រើនដូចជា ហ្ស៊កដានី, វៀតណាម និងហៃទី បូករូមទាំងក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Hilal, អុីរ៉ង់ Sepahan និងចិន China Shenzen FC។

« ខ្ញុំមានសេចក្តីរំភើបក្រៃលែងដែលមានឱកាសមកចូលដឹកនាំក្លិប Yokohama FC » សម្តីរបស់ Edson « វាជាពេលវេលាសម្រាប់កីឡាករ, គ្រូបង្វឹក និងអ្នកគាំទ្រ សហការជាមួយគ្នា និងសម្រេចគោលដៅក្នុងការទទូលបានកៅអីឡើងទៅលេងលីគកំពូលជប៉ុន J1 »។

Yokohama FC បច្ចុប្បន្នកំពុងស្ថិតនៅលេខ៨មាន៥៧ពិន្ទុ តាមពីក្រោយ៣ពិន្ទុសម្រាប់តំបន់ប្រកួតវគ្គជម្រុះឡើងទៅលេងលីគកំពូលជប៉ុន៕