ខ្សែបម្រើ FC Tokyo និងជាកីឡាករក្រុមជម្រើសជាតិជប៉ុនលេងនៅ Rio Olympic 2016 កីឡាករ Shoya Nakajima នឹងចុះកិច្ចសន្យាជាមួយក្លិប Portimonense ក្នុងលក្ខខណ្ឌខ្ចីជើង។
វ័យត្រឹម២៣ឆ្នាំ លេងបាន៣ប្រកួត និងរកបាន១គ្រាប់ កាលពីលេងនៅ Rio ដោយចុះកុងត្រាជាមួយក្លិបចំណូលថ្មីលីគកំពូលព័រទុយហ្គាល់ រហូតដល់ខែមិថុនា ឆ្នាំ២០១៨។
« ខ្ញុំទទួលបានការជំរុញយ៉ាងកក់ក្តៅពីមិត្តរួមក្រុម និងបុគ្គលិកក្នុងក្លិប FC Tokyo ជាទីខ្ញុំទទួលបានបទពិសោធន៍យ៉ាងមានតម្លៃ។ ខ្ញុំនឹងប្រឹងប្រែងធ្វើបានអោយល្អដោយប្រើប្រាស់បទពិសោធន៍ពីក្លិប Portimonense ដើម្បីបន្តការលេងទៀត »។ សម្តីរបស់ Nakajima។
Nakajima រកបាន២គ្រាប់ ក្នុងចំណោម២០ប្រកួតក្នុងលីគកំពូលជប៉ុន ជាមួយ FC Tokyo សម្រាប់រដូវកាលនេះ៕
[youtube id=”UcPsz_xfWdE”]