ពានរង្វាន់បាល់ទះនារីតំបន់អាសុី រឺ Asian Women’s Volleyball Championship 2017 ធ្វើឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ៩ សីហា កន្លងទៅ ពេលនេះបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រហើយ។

ដោយកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជប៉ុន បានយកឈ្នះក្រុមការពារតំណែងជើងឯក ចិន លទ្ធផល ៣សិតទល់០ ចំណែកក្រុមចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំមុនថៃ បានយកឈ្នះក្រុមជើងឯករង កូរ៉េខាងត្បូង ៣សិតទល់០ ដូចគ្នា។

សម្រាប់រសៀលនេះ ចិន ប៉ះ កូរ៉ខាងត្បូង យកលេខ៣ ស្របពេល ជប៉ុន ជួប ថៃ វេលាម៉ោង ៥និង៣០នាទី ដើម្បីរកក្រុមជើងឯក Asian Women’s Volleyball Championship 2017។

គួរបញ្ជាក់ថា ពានរង្វាន់នេះធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដង ដោយចាប់ផ្ដើមដំបូងកាលពីឆ្នាំ១៩៧៥៕