សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ( AIFF ) បានមានការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបមកពី I-League និងISL ក្នុងការលេងលីគទាំងពីរដំំណាកគ្នាដោយខុសកាលពីរដូវកាលមុន។
ជាមួយគ្នានោះដែរសហព័ន្ធកីឡបាល់ទាត់អាសុី ( AFC ) ក៏សម្រេចបន្ថែមកៅអីទៅដល់ជើងឯកលីគ ISL ( Indian Super League ) លេងវគ្គជម្រុពានរង្វាន់AFC Cup ដោយពុំធ្លាប់មានពីមុនមក។ ស្របពេលជើងឯក I-League គឺនៅតែមានឱកាសលេងវគ្គជម្រុះពានរង្វាន់ AFC Champions League។
អ្វីថ្មីទៀតនោះគឺក្លិបទាំងអស់បានធ្វើការស្នើសុំក្នុងការចុះកិច្ចសន្យាកីឡាករបរទេស៨នាក់ និង២នាក់អាសុី ហើយក៏បានស្នើបន្ថែមទៀតលើការដាក់កីឡាករបរទេស៥នាក់នៅលើទីលានជាមួយគោលការណ៍ម្នាក់ជាកីឡាករអាសុី។ បន្ថែមទៀតនោះក្លិបនីមួយៗបានទទូចអោយមានការផ្សាយផ្ទាល់ពីនៅលើប៉ុស្តិ៍ទូរទស្សន៍ Star Sports ដោយប្រកបតាមស្តង់ដារជាមួយការបន្ថែមនៅកម្មវិធីហាយឡាយ និងវិភាគសម្រាប់ពាក់កណ្តាលសប្តាហ៍។