ឥណ្ឌា គ្រោងបំបែកកំណត់ត្រា FIFA U-17 World Cup បន្ទាប់ពីទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA U-17 World Cup 2017 ដោយមានអ្នកចួលរួមទស្សនាច្រើន និងគ្រាប់ទាត់បញ្ចូលទីច្រើនជាងគេរាល់លើក។
គិតមកត្រឹមកពេលនេះអ្នកចូលរួមទស្សនារាល់ការប្រកួតនៅកីឡដ្ឋានទាំង៦មានចំនួន ១,២២៤,០២៧នាក់ ដោយតិចជាង ៦៩៤៩នាក់ បើគិតពីការចូលរួមដែលមានចំនួនច្រើនជាងគេ ១,២៣០,៩៧៦នាក់ ដែលចិនទទូលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៨៥ ខណៈនៅឥណ្ឌា ឆ្នាំ២០១៧នេះ នៅសល់ការប្រកួតដល់ទៅចំនួន២លើកនៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី ២៨ តុលា ខាងមុខនេះ។
ឥណ្ឌា ក៏គ្រោងបំបែកកំណត់ត្រាមានការទាត់បញ្ចូលទីសរុបច្រើនជាងគេដោយមានដល់ទៅ១៧០គ្រាប់ ក្នុងចំណោម៥០ប្រកួតកន្លងមក ដោយតាមពីក្រោយត្រឹម២គ្រាប់ពីការរៀបចំ FIFA U-17 World Cup 2013 នៅប្រទេស អារ៉ាប់រួម។
ម្តងទៀត គ្រាប់បាល់ទាត់បញ្ចូលទីរាល់ការប្រកួតតិចជាង នៅអេហ្សុីប ឆ្នាំ១៩៩៧ និងហ្វាំងឡង់ ២០០៣ ដោយមាន១១៧គ្រាប់ ក្នុងចំណោម៣២គ្រាប់ ដោយគិតជាមធ្យមភាព ៣.៦៦គ្រាប់ក្នុងមួយប្រកួត។
ខណៈការរៀបចំនៅ ឥណ្ឌា មានគ្រាប់បាល់ ៣.៤ ក្នុងមួយប្រកួត ដោយមានភាពល្អប្រសើរអំពីការរៀបចំដែលបានផ្លាស់ប្តូររូបមន្តកាលពីឆ្នាំ២០០៧ ដោយមាន២៤ក្រុមវិញ ខណៈពីលើកមុនមានត្រឹម១៦ក្រុម៕