ខ្សែបម្រើអន្តរជាតិជប៉ុន កីឡាករ Shinji Kagawa ត្រូវបានអញ្ជើញអោយចូលរួមប្រារព្ធកម្មវិធី Common Goal ជាមួយអតីតមិត្តរួមក្រុម Juan Mata និងបាននិយាយថាមិនរង់ចាំក្នុងជួយអោយពូកគេរីកចម្រើន ខណៈក៏មានការជួយគាំទ្រផ្សេងទៀតពីកីឡាករ Mats Hummels, Giorgio Chiellini និង ក្រុមជម្រើសជាតិនារីអាមេរិក ដោយមាន Alex Morgan។

ដោយមានកីឡាការនីបាល់ទាត់ផ្សេងទៀតដូចជា Heather O’Reilly, Pauline Bremer, Vero Boquete, Olga Garcia, Nicole Reginer និងJean Sseninde ស្របពេលកាលពីសប្តាហ៍មុនក៏បានអញ្ជើញកីឡាករ Alfie Mawson និង Charlie Daniels ដោយបានក្លាយជាកីឡាករលេងនៅ English Premier League ចូលរួមដំបូងគេបង្អស់។

 

កម្មវិធី Common Goal គឺការបង្កើតបាល់អោយបានជុំវិញពិភពលោកក្នុងរយៈពេល 15 ឆ្នាំកន្លងមកនេះ។ អង្គការបានប្រមូលផ្តុំបណ្តាញសប្បុរសធម៌ក្នុងស្រុកជាង ១២០ ដែលប្រើប្រាស់បាល់ទាត់ដើម្បីដោះស្រាយបញ្ហាសង្គមដែលមានចាប់ពីភាពស្មើគ្នានៃភេទនៅក្នុងប្រទេសឥណ្ឌាឆ្ពោះទៅរកសន្តិភាពនៅក្នុងប្រទេសកូឡុំប៊ីដើម្បីធ្វើសមាហរណកម្មជនភៀសខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់៕