ក្លិប Jeonbuk Hyundai Motors បានគ្រងជើងឯកពានលីគកំពូលកូរ៉េខាងត្បូង ( K League Classic ) ដោយជាលើកទី៥ កាលពីថ្ងៃ អាទិត្យកន្លងទៅ។

Jeonbuk បានយកឈ្នះក្រុមភ្ញៀវ Jeju United ដោយលទ្ធផល៣ទល់០ នៅលើកីឡដ្ឋាន Jeonju World Cup ដើម្បីគ្រងជើងឯក K League Classic រដូវកាល២០១៧ ដោយនៅសល់២ប្រកួតទៀតបញ្ចប់ក៏ដោយ។

ការឈ្នះនេះបានជួយអោយ Jeonbuk មាន៧២ពិន្ទុ ដោយឈ្នះ២១លើក ស្មើ៩ និងចាញ់៦។

Jeju ជាក្រុមប្រជែងជើងឯកនោះមានគម្លាតដល់ទៅ៦៥ពិន្ទុ ខណៈការប្រកួតសល់ត្រឹម២លើក៕