ក្លិបនៅលីគកំពូលជប៉ុន Yokohama F-Marinos បានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ឆ្នាំជាប់គ្នានៃពានរង្វាន់ The 97th Emperor’s Cup ក្រោយយកឈ្នះ Jubilo Iwata ដោយលទ្ធផល១ទល់០ ធ្វើបានដោយកីឡាករ NAKAMURA Shunsuke តាំងពីនាទី១១។

សម្រាប់លទ្ធផលចំនូន៣គូផ្សេងទៀត Vissel Kobe ឈ្នះ Kashima Antlers ដោយបាល់កាត់សេចក្តី១១ម៉ែត្រ៥ទល់៤ ក្រោយលទ្ធផល១២០ បានត្រឹមស្មើគ្នា១ទល់១។ Cerezo Osaka ២ទល់០ Omiya Ardija និង Kawasaki Frontale ចាញ់ Kashiwa Reysol ០ទល់១ អស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ធ្នូ Vissel Kobe ប៉ះ Cerezo Osaka ខណៈ Yokohama FM ប្រកួតជាមួយ Kashiwa Reysol៕