សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បានចុះអនុស្សរណយោគយល់ (MoU) ជាមួយសហព័ន្ធកីឡាបាល់ទាត់កាតា ( QFA ) កាលពីថ្ងៃទី ២៥ តុលា ឆ្នាំ២០១៧។
នៅក្នុងការចុះអនុស្សរណយោគយល់ និងមានការព្រមព្រៀងទៅលើការឧបត្តម្ភជួយមួយចំនួនដូចជា៖
១.ការគ្រប់គ្រងទូទៅ
២.ការគ្រប់គ្រង
៣.ទីផ្សារ
៤. សកម្មភាពផ្សព្វផ្សាយ
៥. កន្លែងកីឡា
៦. ការសិក្សានិងស្រាវជ្រាវ
៧. គ្រូបង្វឹកបច្ចេកទេសនិងលក្ខខណ្ឌ
៨. អាជ្ញាកណ្តាល
៩. ការគ្រប់គ្រងកីឡាបាល់ទាត់និងទិសដៅបច្ចេកទេស
១០. ការអភិវឌ្ឍហ្គេមនិងការអភិវឌ្ឍអ្នកលេងដែលមានទេពកោសល្យ
១១. កីឡាបាល់ទាត់នារី
១២. អភិវឌ្ឍន៍យុវជន
១៣. ហ្វូតសាល
១៤. វិទ្យាសាស្រ្តកីឡាសំដៅទៅលើបាល់ទាត់
១៥. វេជ្ជសាស្ត្រកីឡាសំដៅទៅបាល់ទាត់
១៦. ការស្រាវជ្រាវអំពីបញ្ហាកីឡាបាល់ទាត់
១៧. ច្បាប់និងបទបញ្ញត្តិ
១៨. ការសាងសង់ការគ្រប់គ្រងនិងដំណើរការកន្លែងកីឡាបាល់ទាត់
ជាមួយគ្នា សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ( JFA ) ក៏មានការចុះអនុស្សរណៈយោគយល់ជាមួយប្រទេសជាដៃគូដោយនៅតំបន់អាសុីមាន ហុងកុង, ម៉ុងហ្គោលី តំបន់អាសុីអាគ្នេយ៍ សិង្ហបុរី, វៀតណាម, ថៃ, ឡាវ តំបន់អាសុីខាងត្បូង, ឥណ្ឌា តំបន់អាសុីកណ្តាល អុីរ៉ង់ និងអាសុីខាងលិច កាតា, ហ្ស៊កដានី, អូម៉ង់, អារ៉ាប់រួម ចំណែកទ្វីបអឺរ៉ុបមាន ដាណឺម៉ាក, អង់គ្លេស, បារាំង, អាល្លឺម៉ង់ និងអេស្ប៉ាញ៕