សម្រាប់ល្ងាចថ្ងៃទី ២១ តុលា នេះការប្រកួតពានរង្វាន់បាល់ទាត់នារី AFC U-19 Women’s Championship 2017 នឹងត្រូវបញ្ចប់សម្រាប់ពូលA ខណៈពូលB នៅថ្ងៃស្អែក។

ពានរង្វាន់ដែលបានចាប់ផ្តើមពីថ្ងៃទី ១៥ តុលា នៅលើទឹកដីខេត្ត ណានជីង ប្រទេស ចិន ដោយល្ងាចនេះក្រុមអស់ឱកាសឡើងទៅវគ្គបន្ត អ៊ុយប៊េគីស្ងាន ជួប ថៃ ស្របពេល ចិន ប៉ះ កូរ៉េខាងជើង រកលេខក្នុងពូលA។

ចំណែកពូលBនោះវិញ នឹងត្រូវបញ្ចប់ការប្រកួតវគ្គចែកពូលនៅថ្ងៃទី ២២ ស្អែកដោយ ជប៉ុន ត្រូវប្រកួតជាមួយ កូរ៉េខាងត្បូង ខណៈ អូស្ត្រាលី ប៉ះក្រុមមិនទាន់ទទួលបានជ័យជម្នះ វៀតណាម៕