ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Tottenham កីឡាករ Son Heung Min នឹងនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងប្រកួតមិត្តភាពមុនWorld Cup នៅចុងខែនេះជាមួយជម្រើសជាតិ២នៅអឺរ៉ុប។
ខ្សែប្រយុទ្ធស្លាបរូបនេះ មានឈ្មោះក្នុងបញ្ជីទាំង២៣នាក់របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលដឹកនាំដោយលោក Shin Tae-Yong ហើយបានប្រកាសកាលពីម្សិលមិញ។ ក្រុមមានមូលដ្ឋាននៅឧបទ្វីបកូរ៉េមួយនេះកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៥៨នៃ FIFA Ranking នឹងត្រូវជួបក្រុមអៀរឡង់ខាងជើងដែលឈរចំណាត់ថ្នាក់ទី២៦ក្នុងទីក្រុងបែលហ្វាសនៅថ្ងៃទី២៤មីនា មុនពេលជួបក្រុមលេង៧ពិភពលោកប៉ូឡូញក្នុងទីក្រុង Chorzow នៅ៥ថ្ងៃបន្ទាប់។
ជំនួបទាំងនេះនឹងជាការសាកល្បងដ៏អស្ចារ្យសម្រាប់ក្រុមខ្លានៅអាស៊ីមួយនេះមុនពេលជួបអាល្លឺម៉ង់ មិកស៊ិកនិងស្វីសក្នុងFIFA World Cup 2018ក្នុងទីក្រុងម៉ូស្គូនៅខែមិថុនា។ Son រកបាន៧គ្រាប់ក្នុងចំណោម៤ប្រកួតចុងក្រោយ គ្រប់ការប្រកួតឲ្យក្រុមមាន់ខ្នាយមាសរួមទាំងពីរគ្រាប់ទល់នឹងក្រុម Bournemouth ក្នុង Premier League កាលពីម្សិលម្ង៉ៃ។
កូរ៉េខាងត្បូងមិនដែលជួបអៀរឡង់ខាងជើងទេពីមុនមក ហើយក្រុមមួយនេះធ្លាប់ជួបក្រុមប៉ូឡូញក្នុងវគ្គជម្រុះក្នុងពូលWorld Cup 2002 ។កាលនោះម្ចាស់ផ្ទះកូរ៉េខាងត្បូងបានយកឈ្នះក្រុមមកពីទ្វីបអឺរ៉ុបខាងកើតដោយលទ្ធផល២ទល់០ហើយវាក៏ជ័យជម្នះដំបូងរបស់កូរ៉េខាងត្បូងផងដែរ៕