ពានរង្វាន់បាល់ទះប្រចាំតំបន់អាសុីឆ្នាំ២០១៧ ( Asian Men’s Volleyball Championship 2017 ) បានចាប់ផ្តើមតាំងពីថ្ងៃទី ២៤ កក្កដា ដល់ ១ សីហា ខណៈក្រុមជើងឯកទៅ ជប៉ុន។

ប្រទេសចំនួន១៦បានធ្វើការប្រកួតដណ្តើមជ័យលាភី ដោយមានតែក្រុម២ប៉ុណ្ណោះបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រពោលគឺ ជប៉ុន បំបាក់ កាហ្សាស្ថាន ដោយលទ្ធផល៣សិតទល់១សិត ( ១៣-២៥, ២០-២៥, ២៧,២៥, ២៣,២៥ ) ដោយមានចំនួនពិន្ទុសរុប ៨៣ទល់១០០។

ចំណែកមេដាយ សំរិទ្ធ បានទៅលើ កូរ៉េខាងត្បូង ខណៈក្រុមមកពីតំបន់អាសុីអាគ្នេយ៍ ឥណ្ដូនេសុី ចំណាត់ថ្នាក់លេខ៤។ ចំណែក Yūki Ishikawa ជនជាតិជប៉ុន ឈ្នះពានរង្វាន់កីឡាករលេងល្អជាងគេប្រចាំពានរង្វាន់ ( MVP: Most Valuable Player )៕