ការប្រកួតជើងទី២រវាង Istiklol និង Bengaluru FC នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Cup 2017 នឹងធ្វើឡើងនៅថ្ងៃទី ១៨ តុលា ដោយប្រើប្រាស់កីឡដ្ឋាន Sree Kanteerava។ ខណៈការប្រកួតជើងទី១បានបញ្ចប់ទៅដោយ Istiklol យកឈ្នះ Bengaluru FC ដោយលទ្ធផល ១ទល់០។

ក្រុមឈ្នះនៅវគ្គនេះ នឹងត្រូវឡើងទៅជួប Al-Quwa Al-Jawiya ដែលរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតរកក្រុមជើងឯកគ្រោងចាប់ផ្តើមការប្រកួតនៅថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ២០១៧ ៕