ឥណ្ឌា ទទួលបានសិទ្ធរៀបចំពានរង្វាន់របស់ FIFA លើកដំបូងបំផុតសម្រាប់ឆ្នាំនេះ ដោយធ្វើជាម្ចាស់ផ្ទះ U-17 World Cup គ្រោងចាប់ផ្តើមនៅខែតុលាខាងមុខ។

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ ( All India Football Federation ) បានប្រកាសកាលថ្ងៃទី ៤ ខែ កក្កដា កន្លងទៅថាខ្លូនមានចំណាប់អារម្មណ៍ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ FIFA U-20 World Cup សម្រាប់ឆ្នាំ២០១៩។

លោក Praful Patel ប្រធានAIFF បានអោយដឹងថា « វាជាហេតុផលសមស្របបំផុតសម្រាប់ការអភិវឌ្ឍន៍បាល់ទាត់នៅឥណ្ឌា »។

 

រូបមន្តនៃការប្រកួត  U-20 World Cup និង FIFA U-17 World Cup គឺដូចគ្នាដោយមានក្រុមចូលរួមចំនួន២៣ ប្រើនៅកីឡដ្ឋានចំនួន៦ផ្សេងគ្នា។ ខណៈ FIFA U-17 World Cup 2017 ដែលធ្វើឡើងនៅ ឥណ្ឌា នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ ២៨ ខែ តុលា ឆ្នាំ២០១៧។