អតីតកីឡាករ Arsenal, Liverpool និង Stoke City ខ្សែបម្រើស្លាប Jermaine Pennant បានសម្រេចចិត្តចុះកិច្ចសន្យាលេងអោយក្លិបពាក់កណ្តាលអាជីពនៅអង់គ្លេស បន្ទាប់ពីចំណាយពេលនៅតំបន់អាសុីប្រមាណជា២ឆ្នាំ។
ក្លិបថ្មីរបស់គេត្រូវបានគេស្គាល់ថា Billericay Town លេងនៅលីគពុំអាជីពរបស់អង់គ្លេស ខណៈកាលពីឆ្នាំ២០១៤ បានចាកចេញពីទីនោះមកលេងតំបន់អាសុីអោយក្លិប Pune City របស់ឥណ្ឌា និង Tampines Rovers របស់ សិង្ហបុរី៕