ក្រោយបញ្ចប់ការហឹកហាត់ដែលកាតព្វកិច្ចសម្រាប់ប្រជាជនកូរ៉េខាងត្បូងមានអាយុចន្លោះពី ១៨ ដល់ ៣៥ ឆ្នាំ Bae Sang-moon នឹងត្រូវចូលរួមការប្រកួតវាយហ្គោល PGA Tour។
ថ្លែងអំពីការចូលរួមសប្តាហ៍មុន Bae វ័យ៣១ឆ្នាំ បានរៀបចំឯកសារពាក់ព័ន្ធរួចរាល់អស់ហើយដោយនឹងត្រូវដាក់ពាក្យចូលរួមប្រកួតនាថ្ងៃទី ១៦ ខែ សីហា ខាងមុខនេះ។
ជើងឯក PGA Tour ២សម័យកាលរូបនេះក៏នឹងចូលរួមការប្រកួតដំបូងរបស់ខ្លួនក្រោយបាត់មុខពីទីលានវាយហ្គោលពោលគឺ Korean Tour នៅខែ កញ្ញា ថ្ងៃទី ១៤ ខាងមុខនេះ។
Bae ធ្លាប់ឈ្នះពានរង្វាន់ BP Byron Nelson Championship កាលឆ្នាំ២០១៣ និង Frys.com Open 2014 ខណៈជាកីឡាករម្នាក់ក្នុងចំណោម៥នាក់របស់កូរ៉េខាងត្បូង ធ្លាប់ឈ្នះពានរង្វាន់ PGA Tour៕