ក្លិបលេងនៅលីគកំពូលប្រទេសជប៉ុន Gamba Osaka បានសម្រេចចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយអតីតខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Hwang Ui-jo ដោយមានការផ្ទេរពីក្លិប Seongnam FC លេងនៅលីគ K League Challenge ពុំបានបញ្ជាក់នៅតម្លៃខ្លួនអ្វីនោះឡើយ។

ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ បង្ហាញខ្លូនលើកដំបូងក្នុងនាមជាកីឡាករអាជីពនៅឆ្នាំ២០១៣ ជាមួយ Seongnam FC ហើយក៏ជាកីឡាករតារាឆ្នើមប្រចាំក្លិបមូយនេះផងដែរ។ រូបគេបានបង្កើតនៅកំណត់ត្រាអោយគេស្គាល់បន្ទាប់ពីរូបបាន១៥គ្រាប់ក្នុងចំណោម៣៤គ្រាប់ ប៉ុន្តែនៅតែពុំអាចជួយក្លិបមួយនេះបានដោយធ្លាក់ទៅលេងនៅលីគលំដាប់ទី៣ កាលពីរដូវកាល២០១៦។

តាមពិតបុរសម្នាក់នេះមានគម្រោងក្នុងការផ្ទេរទៅជប៉ុនតាំងពីឆ្នាំមុន ប៉ុន្តែបានសម្រេចចិត្តនៅជាមួយ Seongnam បន្ទាប់ពីមានការស្នើសុំពីគ្រូបង្វឹក Park Kyung-hoon។ កុងត្រារបស់ Hwang និង Seongnam ត្រូវបញ្ចប់នៅចុងរដូវកាលនេះបន្ទាប់ពីរកបាន៤គ្រាប់ក្នុងចំណោម១៧ប្រកួត។ ចំណែកនៅក្រុមជម្រើសជាតិកូរ៉េខាងត្បូង បង្ហាញខ្លូនលើកដំបូងនៅឆ្នាំ២០១៥ ដោយរកបាន១គ្រាប់ជាមួយការប្រកួតទាំង៩លើកកន្លងមក។