ក្រុមជម្រើសជាតិអុីរ៉ង់ អាយុក្រោម១៧ឆ្នាំ បានឈានចូលមកដល់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ដោយលទ្ធផល២ទល់១ នៃពានរង្វាន់ FIFA U-17 World Cup 2017។

សម្រាប់ស្ថិតិរបស់ U-17 អុីរ៉ង់ នៅក្នុង FIFA U-17 World Cup 2017 ទាត់បញ្ចូលទីគូប្រកួតបានចំនួន១២គ្រាប់ និងរបូតត្រឹម ២គ្រាប់ពេលជួប ហ្គីណេ និង មិចសុីកូ។

នៃវគ្គ៨ក្រុមចុងក្រោយ អុីរ៉ង់ នឹងត្រូវធ្វើការប្រកួតជាមួយ អេស្ប៉ាញ ថ្ងៃទី ២២ តុលា វេលាម៉ោង៥ល្ងាច ( ម៉ោងក្នុងតំបន់ ) នៅលើកីឡដ្ឋាន Jawaharial Nehru ស្ថិតនៅទីក្រុ Kochi ប្រទេស ឥណ្ឌា៕