កីឡាករ និងជាប្រធានក្រុមក្លិប Guangzhou Evergrande ត្រូវបានក្រុមរបស់ខ្លួនពិន័យដោយផ្ទាល់ជាទឹកប្រាក់ចំនួន ១០ម៉ឺនយន់ ( ១៤,៧១០ ដុល្លារអាមេរិក ) ដោយសារតែបានដឹកនាំមិត្តរួមក្រុមផ្សេងទៀតពុំអោយចាប់ដៃអាជ្ញាកណ្តាលក្រោយបញ្ចប់ការប្រកួតចាញ់ Tianjin Quanijian ៣ទល់៤។
ខណៈដែលនេះជាការចាញ់លើកដំបូងក្រោយប្រកួត១៣លេងកន្លងមកនៃក្នុងលីគកំពូលចិនរដូវកាល២០១៧ ( Chinese Super League ) ធ្វើអោយក្រុម Shanghai SIPG តាមពីក្រោយតែ១ពិន្ទុប៉ុណ្ណោះដើម្បីឡើងទៅកំពូលតារាង។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះសហព័ន្ធបាល់ទាត់ចិន ក៏ទើបតែពិន័យគ្រូបង្វឹកលោក Andre Villas-Boas និងកីឡាករ Hulk ជាមួយ Wu Lei ម្នាក់២ប្រកួតដោយសារការតវ៉ាដាក់បម្រាមលើ Oscar ដែលជាប់ពិន័យចំនួន៨ប្រកួតនោះ៕