យោងតាមការអនុម័តដែលបានចូលធរមាន និងចេញសេចក្តីសម្រេចដោយសហព័ន្ធកីឡាបាល់ទាត់អាសុី ( AFC ) បានអោយដឹងថាក្រុមអាចរកជ័យជម្នះនៅក្នុងវគ្គចាញ់ធ្លាក់ ( Knock-out stage ) នៃពានរង្វាន់ក្លិបបាល់ទាត់ប្រចាំទ្វីបអាសុី AFC Champions League អាចទទួលបានថវិកាចំនួន៥ម៉ឺុនដុល្លារអាមេរិកដើម្បីជាការលើកទឹកចិត្ត។
ស្របគ្នានោះ ថវិកាចំនួន១ម៉ឺុនដុល្លារអាមេរិក នឹងផ្តល់ជូនសម្រាប់ក្រុមធ្វើការប្រកួតទទួលបានលទ្ធផលត្រឹមស្មើ ខណៈក្រុមចាញ់ពុំទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនោះឡើយ។
បញ្ជាាក់ថា ច្បាប់ថ្មីនេះដាក់អោយប្រើប្រាស់ចាប់ពីពានរង្វាន់ AFC Champions League 2018 តទៅដែលជាពានរង្វាន់អាចរកបានប្រាក់ចំណូលច្រើនជាងគេបន្ទាប់ពី UEFA Champions League៕