តារាបាល់ទាត់សញ្ជាតិកូរ៉េខាងត្បូង Son Heung-Min បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុត ក្នុងPremier League ក្នុងនាមជាកីឡាករអាស៊ី ដោយលើសកំណត់ត្រារបស់អតីតកីឡាករ Manchester United ខ្សែបម្រើ Park Ji-Sung។
ចុចអាន៖ HEUNG MIN SON បំបែកកំណត់ត្រារកគ្រាប់បាល់ច្រើនបំផុតរបស់ PARK JI-SUNGនៅ PREMIER LEAGUE
បែបណាក្ដី!កីឡាករវ័យ២៥ឆ្នាំថា រូបគេមិនទាន់ល្អអាចយកទៅប្រៀបធៀបជាមួយសិស្សច្បង Park Ji-sung នៅឡើយទេ។ គេហទំព័រ ESPN បានដកស្រងសម្ដីរបស់កីឡាការពាក់អាវលេខ៧នៅ Spurs ថា៖” ខ្ញុំបានបំបែកកំណត់ត្រា ប៉ុន្តែនៅមានផ្លូវវែងឆ្ងាយតទៅទៀត ដើម្បីតាមឲ្យទាន់ Park។ខ្ញុំរកគ្រាប់បាល់បាន ប៉ុន្តែកីឡាករល្អធ្វើបានលើសពីនេះទៀត”។
ក្រុមជម្រើសជាតិកូរ៉េខាងត្បូងសង្ឃឹមថាកីឡាករវ័យ២៥ឆ្នាំ នឹងអាចរកគ្រាប់បាល់បានក្នុងការប្រកួតមិត្តភាពត្រៀម World Cup 2018 ជាមួយជម្រើសជាតិកូឡុំប៊ី ក្នុងទីក្រុងស៊ូវ៉ុន នៅថ្ងៃសុក្រ និងក្រុមជម្រើសជាតិស៊ែប ក្នុងទីក្រុងអ៊ុលសាន៤ថ្ងៃបន្ទាប់៕