ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ ក្រុម​មាន់​ខ្នាយ​មាស ​Tottenham កីឡាករ Son Heung Min ​ក្លាយ​ជា​កីឡាករ​អាស៊ី​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត ​​ក្នុង​ពាន​រង្វាន់លីក​កំពូល​អង់គ្លេស​​ Premier League ក្រោយ​ពេល​រូប​គេ​រក​បាន​គ្រាប់​បាល់​​ឲ្យ Spurs ឈ្នះ​ Crystal Palace កាល​ពី​យប់​មិញ។

 Son celebrates breaking the record in style

កីឡាករ​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​វ័យ​២៥​​ឆ្នាំ​បាន​បំបែក​កំណត់​ត្រា ​អតីត​កីឡាករ​ Manchester United ខ្សែ​បម្រើ​ Park Ji-Sung (១៨​គ្រាប់)​ដោយ​រក​បាន​១៩​គ្រាប់​ ក្លាយ​ជា​កីឡាករ​អាស៊ី ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត​នៅ ​Premier League។ Heung Min Son ​បាន​មក​ចូល​រួម​ជាមួយ ​ Totenham កាល​ពី​ឆ្នាំ​២០១៥​ដោយ​ចេញ​ពី​មក​ពី​ក្លឹប​ Bayer Leverkusen។​កីឡាករ​រូប​សង្ហា​ម្នាក់​នេះ​​ រក​បាន​៤​គ្រាប់​ពេល​មក​លេង​នៅ​ Spurs ដំបូង​មុន​ពេល​រក​បាន​១៤​គ្រាប់​ ឲ្យ​ក្លឹប​កាល​ពី​រដូវ​កាល​មុន​។

 Son broke compatriot Park Ji-Sung's record of 19 goals

ខ្សែ​បម្រើ​របស់​ Swansea City កីឡាករ Ki Sung-Yueng ស្ថិត​ក្នុង​លំដាប់​ទី​៣​មាន​១៣​គ្រាប់​ខណៈ​ខ្សែ​ប្រយុទ្ធ​ Leicester Cityកីឡាករ Shinji Okasaki ឈរ​លេខ​៤​មាន​១២​គ្រាប់៕

 Also on the list is Leicester City's striker Shinji Okazaki

 Son was the match winner in Spurs' narrow 1-0 win over Palace