ពានរង្វាន់ Suruga Bank Championship 2017 បានចាប់ផ្តើមការប្រកួតកាលពីថ្ងៃទី ១៥ សីហា ម្សិលមិញ ដោយជើងឯកលីគលំដាប់ទី២របស់ជប៉ុនកាលពីឆ្នាំ២០១៦ ( 2016 J.League Cup ) Urawa Red Diamonds បានយកឈ្នះ Chapecoense ជើងឯកលីគកំពូលរបស់អាមេរិកខាងត្បូង  ( Copa Sudamericana ) ដោយលទ្ធផល១ទល់០ ចុងម៉ោងជិតបញ្ចប់ការប្រកួតទៀតហើយ។

ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Saitama Stadium 2002 ពិតជាស្វិតស្វាយសម្រាប់ក្រុមទាំង២ក្នុងការស្វែងរកគ្រាប់បាល់ ប៉ុន្តែពុំអាចធ្វើទៅរួចរហូតដល់ដល់នាទី៨៨ ខ្សែការពាររបស់ក្លិបមកពីប្រេសុីលបានបង្កកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់ជាហេតុផលនាំអោយក្លិបរបស់ជប៉ុនទាត់បាល់បញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រដោយប្រធានក្រុម Yuki Abe នៅនាទី៩០+៤៕