ខ្សែបម្រើ Axel Witsel របស់ក្លិប Tianjin Quanjian នៅលីគកំពូលចិន បានយល់ព្រមនៅសំណើររបស់គ្រូបង្វឹកលោក Carlo Ancelotti ក្នុងការនាំយករូបគេទៅ Bayern Munich នារដូវក្តៅខាងមុខនេះ។
បុរសវ័យ២៨ឆ្នាំ បានផ្លាស់ទៅលេងនៅ Chinese Super League កាលពីខែមករាកន្លងទៅ បន្ទាប់ពីចំណាយពេល៤ឆ្នាំកន្លះជាមួយក្លិប Zenit St Petersburg របស់រូហ្សុី។
« ២សប្តាហ៍មុន Carlo Ancelotti បានហៅទូរស័ព្ទមក Fabio Cannavaro សួរគាត់ថាអាចចុះកិច្ចសន្យាជាមួយខ្ញុំបានទេ។ គាត់ចង់បានខ្ញុំទៅ Bayern »
បញ្ជាក់ថាបច្ចុប្បន្ន Cannavaro ជាគ្រូបង្វឹករបស់ Witsle នៅក្នុង Chinese Super League club និងជាកូនក្រុមរបស់ Ancelotti ចន្លោះឆ្នាំ២០០៦ ដល់ ២០០៨ ពេលនៅជាមួយក្លិប Parma។
« Cannavaro តបទៅ Ancelotti ថាគាត់ត្រូវការខ្ញុំ។ ខ្ញុំត្រូវតែពិចារណារឿងនេះ ដោយសារតែគាត់ជាអ្នកនាំខ្ញុំមកទីនេះ » សម្តី Witsel។
យ៉ាងណាក្តី កីឡាករជម្រើសជាប៊ែលហ្សីករូបនេះអាចនឹងទៅ ក្របខណ្ឌលីគកំពូលអាល្លឺម៉ង់បើសិនជាគ្រូបង្វឹកអុីតាលីទាំង២រូបនេះព្រមព្រៀងមែននោះ។