Al-Quwa Al-Jawiya ( អុីរ៉ាក់ ) នឹងត្រូវការពារតំណែងជើងឯកពេលជួប Istiklol ( អុីរ៉ង់ ) នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាសុីរដូវកាល២០១៧។

ជាមួយគ្នានេះដែរក្លិប Istiklol មុនឡើងមកដល់វគ្គនេះបានយកឈ្នះ Bengaluru FC ( ឥណ្ឌា ) ដោយលទ្ធផលសរុបទាំង៣ទល់២ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ១៨ តុលា ម្សិលមិញនេះ។

 

សម្រាប់កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ២០១៧ ដោយប្រើប្រាស់កីឡដ្ឋាន Hisor Central ស្ថិតនៅប្រទេស តាជៀគីស្ថាន៕