គ្រូបង្វឹកក្រុមក្រុមជម្រើសជាតិចិន លោក Marcello Lippi បានសម្តែងនៅសោកស្តាយសម្រាប់ជម្រើសជាតិរបស់ខ្លួនមុនពេល ចិន លេងវគ្គជម្រុះ  World Cup ប៉ុន្តែពុំបានបាត់បង់នៅក្តីសង្ឃឹមសម្រាប់ដំណើរឆ្ពោះទៅ រូហ្សុី នោះឡើយ។

ចិន កំពុងស្ថិតនៅបាតតារាងពូលA ក្នុងវគ្គជម្រុះ ដោយឈ្នះបានតែ១លើក និង៦ពិន្ទុ ពីការប្រកួតចំនួន៨លើកកន្លងមក និងត្រូវការឈ្នះ២ប្រកួតនៅសល់ ស្របពេលក្រុមផ្សេងទៀតចាញ់ ទើបអាចមានសង្ឃឹមបានទៅលើនៅរូហ្សុី សម្រាប់ឆ្នាំ២០១៨។

ចិន នឹងធ្វើម្ចាស់ផ្ទះ ពេលជួប អ៊ុយប៊េគីស្ថាន នៅខេត្តវ៊ូហាន ស្របពេលការប្រកួតចុងក្រោយជួបលេងជាមួយ កាតា នៅថ្ងៃទី ៥ កញ្ញា។

បុរសសញ្ជាតិអុីតាលី វ័យ៦៩ឆ្នាំ ធ្លាប់ឈ្នះពាន World Cup ២០០៦ ជាមួយ អុីតាលី បានជួយអោយក្រុមរបស់ខ្លូនធ្វើបានល្អច្រើន។

« យើងត្រូវតែព្យាយាមអភិវឌ្ឍន៍។ ពេលខ្លះការប្រកួតមកដល់ អាចនឹងមិនរឿងកើតឡើងគ្រប់ពេលវេលា » សម្តីរបស់ Lippi។

« ជាក់ស្តែងបាល់ទាត់ចិន ពិតជាបានអភិវឌ្ឍន៍ នៅក្នុងអតីតកាលក្រុមជម្រើសជាតិ បានចាញ់សឹងតែរាល់ការប្រកួត ចំណែកក្រុមយុវជនគឺពុំមានកីឡាករលេចធ្លោ ប៉ុន្តែឥលូវចិត្តគំនិតរបស់ពូគេមានការរីកចម្រើន និងរៀបចំបានល្អ »។

 

 

Lippi បានចូលកាន់តំណែងកាលពី១០ខែមុន ចិន ធ្លាក់ចេញពីវគ្គជម្រុះ សង្ឃឹមថាអាចរក្សាតួនាទីរបស់ខ្លូនបានទោះបី ចិន មិនអាចឆ្លងទៅវគ្គបន្ត។

Lippi ក៏បានសម្តែងនៅភាពសោកស្តាយអំពីគុណភាពខ្សែប្រយុទ្ធ ចិន ដែលមានសម្រាប់រូបលោក និងបាននិយាយថាការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធបរទេសថ្លៃៗ កីជាហេតុផលមួយដែរ។

 

« យើងមានបញ្ហាធ្ងន់ធ្ងរណាស់ ដោយពុំពួកយើងពុំមានខ្សែប្រយុទ្ធ » សម្តីរបស់លោក « នៅលើបញ្ជី ខ្ញុំពុំមានក្រុមខ្សែប្រយុទ្ធមួយរូបណាឡើយ។ ខ្ញុំត្រូវតែកីឡាករលេងនៅជំហរផ្សេងមកលេងតំណែងប្រយុទ្ធ »

« ហេតុផលនេះគឺធម្មតា ក្លិបចូលចិត្តទិញខ្សែប្រយុទ្ធបរទេស។ កីឡាកររបស់យើងលេងនៅជំហរផ្សេងទៀតគឺល្អ ប៉ុន្តែតំបន់ប្រយុទ្ធគឺពិតជាបញ្ហាស្មុគស្មាញ »៕