នៅល្ងាចថ្ងៃទី២០ ខែកក្កដា នេះ ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំទ្វីបអាស៊ី 2017 AFC Futsal Club Championship ដោយវៀតណាម ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ នឹងមានការប្រកួតចំនួន៣គូ។

ការប្រកួតដែលមានក្រុមចំនួន១៤ចូលរួមប្រកួត ត្រូវបែងចែកចេញជា៤ពូល ក្នុងនោះពូល A និងពូល B មាន៤ក្រុម ខណៈពូល C និងពូល D មាន៣ក្រុម។

គួរបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី៨ហើយ ដែលពានរង្វាន់នេះបានបង្កើឡើងនៅឆ្នាំ ២០១០ ខណៈក្រុមដែលជោគជ័យជាងគេគឺក្រុមមកពីប្រទេសអ៊ីរ៉ង ដោយធ្លាប់ឈ្នះជើងឯក៣ដង និងរងជើងឯក២ដង ផងដែរ។

កាលពីឆ្នាំកន្លងទៅ ជើងឯកគឺបានទៅក្រុមមកពីប្រទេសជប៉ុន Nagoya Oceans ដែលឈ្នះក្រុមមកពីអ៊ីរ៉ាក នៅវគ្គផ្ដាច់ព្រ័ត្រ៕