អតីតគ្រូបង្វឹកក្លិប Bayer Leverkusen លោក Roger Schmidt ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបអ្នកមាន Beijing Guoan លេងនៅលីគកំពូលប្រទេសចិន ដោយចូលមកជំនួសតំណែងលោក Jose Gonzalez បន្ទាប់ពីដឹកនាំមិនដឹកនាំមិនសូវបានល្អនាដើមរដូវកាល ខណៈបច្ចុប្បន្នកំពុងឈរលេងរៀងទី ៧ មានតែ ១៥ពិន្ទុ។

គ្រូបង្វឹកធ្លាប់ជួយអោយ Leverkusen ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League 2017 នឹងចាប់ផ្តើមការងារថ្មីនេះនៅដើមខែ កក្កដា ថ្ងៃទី ១ ដោយត្រូវប្រជែងតំណែងលេងពានរង្វាន់ AFC Champions League រដូវកាលក្រោយជាមួយក្លិប Hebei China Fortune របស់លោក Manuel Pellegrini ដែលកំពុងឈរលេខ៣ដោយខុសដល់ទៅពិន្ទុ៕