ក្រោយឆ្លងកាត់២ប្រកួតលើកកន្លងUnited Arab Emirates មាន៦ពិន្ទុពេញក្នុងដៃដោយពុំដែលចាញ់នឹងមានក្តីសង្ឃឹមខ្ពស់ក្លាយជាក្រុមដំបូងគេទទួលបានកៅអីវគ្គចែកពូល AFC U-23 Championship 2018។

ដោយពីកន្លងមកឈ្នះ Nepal ៥ទល់០ និងព្រលឹមថ្ងៃទី ១៨ វេលាម៉ោង ០០:៣១ នេះបានយកឈ្នះ Lebanon ១ទល់០ ដោយបាល់ពិន័យ១១ម៉ែត្រនៅចុងម៉ោងវគ្គទី២។

បញ្ជាក់ថា ពូល D ដែលមាន United Arab Emirates, Uzbekistan, Lebanon និង Nepal បានធ្វើការប្រកួតវគ្គជម្រុះ AFC U-23 Championship 2018 មុនគេខណៈផ្សេងទៀតនឹងធ្វើការប្រកួតថ្ងៃស្អែកទី១៩ ខាងមុខនេះ។

ស្របពេលថ្ងៃស្អែកទី ១៩ ខែ កក្កដា នេះ UAE នឹងត្រូវប៉ះ Uzbekistan ដើម្បីស្វែងរកកំពូលក្នុងតារាងមានកៅអីស្វ័យប្រវត្តិទៅលេងនៅចិន នៃពានរង្វាន់ AFC U-23 Championship 2018 ចំណែកលេខ២ល្អចំនួន៥ក្រុមត្រូវបានជ្រើសរើសបន្ថែម។