ខ្សែប្រយុទ្ធអន្តរជាតិអុីរ៉ង់ Sardar Azmoun បានក្លាយជាគោលដៅសម្រាប់ក្លិបនៅក្របខណ្ឌលីគកំពូលអុីតាលី Lazion។

យោងតាមប្រភពSky Sports Italia បានអោយដឹងថាក្លិបនៅ Serie Aមួយនេះកំពុងទាក់ទងរូបគេដើម្បីទៅជំនួសកន្លែងរបស់ Fabio Borini ដែលបានចាកចេញទៅចូលរួមជាមូយ AC Milan កាលពីថ្មីៗនេះ។

Sardar Azmoun បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអុីរ៉ង់

បុរសវ័យ២២ឆ្នាំអាជីពបាល់ទាត់ដំបូងជាមួយក្លិនៅប្រទេសរូហ្សុី Rubin Kazan កាលពីឆ្នាំ២០១៣ បន្ទាប់មកក៏ចំណាយពេល២រដូវកាលជាមួយគូប្រជែងក្លិបចាស់C Rostov មុនពេលត្រលប់មក Rubin Kazan សារជាថ្មីជាមួយកិច្ចសន្យាដល់ឆ្នាំ២០១៨។

កាលពីរដូវកាល២០១៦-២០១៧ រកបានចំនូន១២គ្រាប់ បញ្ចូនបាល់អោយគូប្រកួតបានចំនូន៣លើកជាមួយការប្រកួតចំនួន៤១ដង។ ទម្រង់លេងល្អបែបនេះក៏បានទាក់ចិត្តអោយក្លិប Liverpool, Celtic, និង Sunderland ផងដែរ៕