បន្ទាប់ពីតែងតាំងលោក Shin Tae-yong ជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងពេលនេះសហព័ន្ធកីឡាបាល់ទាត់កូរ៉េក៏បានជ្រើសរើសសមាសភាពថ្មីជាជំនួយការគ្រូបង្វឹកចំនួន៥រូប ដោយក្នុងនោះមាន២នាក់ធ្លាប់ធ្វើការជាមួយគ្នាកាលពីឆ្នាំ២០០២ FIFA World Cup។ ដោយមានលោក Jeon Kyung-jun, Kim Nam-il, Cha Du-ri, Kim Hae-woon and Lee Jae-hong។
ការចូលមកកាន់តំណែងលើកនេះគឺដាច់ខាតត្រូវតែយកឈ្នះ២ប្រកួតដែលនៅសល់ដើម្បីទទួលបានកៅអីស្វ័យប្រវត្តិលេង 2018 FIFA World Cup ដោយបច្ចុប្បន្នមាន១៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង អុីរ៉ង់ ចំនួន៧ពិន្ទុ ដែលមានឱកាសលេងរួចស្រេចទៅហើយ និងមាន១ពិន្ទុលើ អ៊ូសបេគីស្ថាន។
កូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះពេលប្រកួតជាមួយ អុីរ៉ង់ នៅថ្ងៃទី ៣១ ខែ សីហា ខាងមុខនេះ និងជួប អ៊ូសបេគីស្ថាន ៥ថ្ងៃបន្ទាប់ នៅទីក្រុង Tashkent ។ បញ្ជាក់ថា ក្រុមកំពូលតារាងចំនួន២ក្នុងពូលនីមួយៗនឹងទទូលតំណែងសម្រាប់លេងវគ្គចែកពូលដែលធ្វើឡើងនៅប្រទេសរួហ្សុី ចំណែកលេខ៣ធ្វើការប្រកួតគ្នារកអ្នកឈ្នះដើម្បីប្រកួតខ្វែងជាមួយក្រុមជម្រើសជាតិមកពីទ្វីបអាមេរិក៕