ខ្សែប្រយុទ្ធជម្រើសជាតិស៊ីរី Omar Khabin ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ផ្ដល់ពានរង្វាន់កីឡាករល្អជាងគេបំផុតរបស់ទ្វីបអាស៊ី ប្រចាំឆ្នាំ២០១៧( AFC Player of The Year )កាលពីល្ងាចមិញនេះ។
ទោះបីជាប្រទេសរបស់ខ្លួនញ៉ាំញីដោយសង្គ្រាម ប៉ុន្តែរូបគេបានបង្ហាួនញខ្លួនឲ្យជម្រើសជាតិបិះបានលេង World Cup 2018 ពិសេសបង្ហាញខ្លួនក្នុងក្លឹបអាជីព Al Hilal ឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Champions League 2017។
ពិធីទទួលរង្វាន់បានធ្វើឡើងនៅក្នុងទីក្រុងបាងកក។ ទោះបីជាក្រុមជម្រើសជាតិស៊ីរីវ័យក្រោម២៣ឆ្នាំ ទទួលការខកចិត្តក្នុងពាន AFC U23 Championship ខណៈក្លឹប Al Hilal បានប្រកួតចាញ់ក្លឹបជប៉ុន Uwara Red Diamonds ក្នុងលទ្ធផលទាំងពីរជើង១ទល់២ ក្ដីប៉ុន្តែស្នាដៃក្នុងជម្រើសជាតិឈុតធំរូបគេបំពេញបានល្អបំផុត។
Khrbin ត្រូវមានសម្លេងឆ្នោតលើសម្ចាស់ជ័យលាភីកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ីឆ្នាំមុន សញ្ជាតិអារ៉ាប់រួម Omar Abdulrahman និងកីឡាករជំនាញញាក់បាល់របស់ចិន Wu Lei។ ចំណែកកីឡាករនារីបានទៅលេងកីឡាការិនីជម្រើសជាតិអូស្រ្តាលី Samantha Kerr។
សូមបញ្ជាក់ផងដែរថា Omar Khabin ធ្លាប់មានវត្តមានលេងទល់នឹងជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះ World Cup 2018ទាំងពីរជើង(៦-០ទាំងពីរជើង)ក្នុងជ័យជម្នះសរុប១២គ្រាប់ ខណៈរូបគេម្នាក់ឯងរកបាន៥គ្រាប់ ក្នុងទឹកដីកម្ពុជា២គ្រាប់ និងរកបាន៣គ្រាប់ទៀតក្នុងការប្រកួតជើងទី២នៅទឹកដីកណ្ដាលប្រទេសអូម៉ង់៕