អ្នកចាំទីអន្តរជាតិអូស្ត្រាលី Mitch Langerak បានចាកចេញពី VfB Stuttgart និងចូលរួមជាមួយ Levente ដោយមានការព្រមព្រៀងបន្ទាប់ពីក្លិបអាល្លឺម៉ង់មួយនេះបាននាំយកកីឡាករ Ron-Robert Zieler។
Langerak ២៩ឆ្នាំ គឺជាអ្នកចាំទីរបស់ Stuttgart ដែលបានធ្លាក់ទៅ Bundesliga មួយឆ្នាំបន្ទាប់ពីធ្លាក់ទៅលេងនៅលីគទី២កាលពីឆ្នាំ២០១៦។
ស្របពេលអតីតអ្នកចាំទីជម្រើសជាអាល្លឺម៉ង់ Zieler បានចាកចេញទៅ Leicester នឹងត្រលប់មកចូលរួមវិញនោះជាមូលហេតុដែលធ្វើអោយអតីតអ្នកចាំទី BVB Dortmund កីឡាករ Langerak គិតថាជាពេលវេលាគួរចាកចេញ។
កាលពីថ្ងៃ ពុធ Langerak បានបំពេញបែបបទចាកចេញទៅ Levante ជាមួយតម្លៃខ្លួន ៨០០,០០០ផោន ដោយបានចុះកិច្ចសន្យា២ឆ្នាំនៅទីនោះ។
Langerak បង្ហាញខ្លួបាន២១លើកជាមួយក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ កាលនៅជាកីឡាករ BVB និង Stuttgart បានចុះកិច្ចសន្យាកាលពីឆ្នាំ២០១៥។ ចាកចេញពី អាល្លឺម៉ង់ ក្រោយចំណាយពេល៧ឆ្នាំ និងធ្លាប់ឈ្នះពាន Bundeslisa ចំនួន២លើក និងមួយលើកឈ្នះពាន DFB-Pokal ក្រោមការដឹកនាំរបស់ Jurgen Klopp គ្រានៅ Borussia Dortmund៕