កម្មវិធី International Programming Block របស់ក្លិប Tottenham Hotspur Football Club ធ្លាប់ចាក់ផ្សាយនៅលើ Spurs TV នឹងធ្វើការផ្សាយជាផ្លូវការនៅលើស្ថានីយ៍ទូរទស្សន៍ FOX Sports Asia ក្រោមកិច្ចសន្យាជាដៃគូសហការរយៈពេល២ឆ្នាំ។

កម្មវិធីប្រចាំសប្តាហ៍នេះ នឹងធ្វើការផ្សាយលើប៉ុស្តិ៍ FOX Sports, FOX Sports 2, FOX Sports 3 និងខ្សែកាប FOX Sports  ដែលមាននៅកម្ពុជា, ព្រុយណេ, ទីម័រខាងកើត, ហុងកុង, ឥណ្ឌូនេសុី, ឡាវ, ម៉ាកាវ, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ម៉ាឡេសុី, សិង្ហបុរី, តៃវ៉ាន់, ថៃ និង វៀតណាម សម្រាប់រដូវកាល២០១៧-២០១៨ និង ២០១៨-២០១៩។

ដោយធ្វើការចាក់ផ្សាយរយៈបពេល៣ម៉ោងក្នុងមួយសប្តាហ៍មានពេញមូយការប្រកួត បូករួមការនិយាយពីអំពីទម្រង់ល្អរបស់ក្លិបនៅ English Premier League, UEFA Champions League, The FA Cup និង EFL Cup។