ក្រុមជម្រើសជាតិនារីអូស្ត្រាលី បានយកឈ្នះ ជម្រើសជាតិនារីប្រេសុីល នៅការប្រកួតចុងក្រោយរបស់ខ្លួនដោយលទ្ធផល ៦ទល់១ កាលពីថ្ងៃទី ៣ សីហា ម្សិលមិញនេះ លើកពាន Tournament of Nations 2017 នៅលើកីឡដ្ឋាន StubHub Center រដ្ឋកាលីហ្វូញ៉ា។
ពានរង្វាន់មួយនេះមានការចូលរួមពីប្រទេសអាមេរិក ជាម្ចាស់ផ្ទះ, អូស្ត្រាលី, ជប៉ុន និងប្រេសុីល ដោយធ្វើការប្រកួតសន្សពិន្ទុក្រុមមានពិន្ទុច្រើន នឹងគ្រងជើងឯក។
ចំណែកម្ចាស់ផ្ទះ អាមេរិក បានបំបាក់ ជប៉ុន នៅការប្រកួតចុងក្រោយរបស់ខ្លួនដូចគ្នាជាមួយលទ្ធផល ៣ទល់០។
គួរបញ្ជាក់ថា ពានរង្វាន់ខាងលើបានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី ២៧ កក្កដា រហូតដល់ ៣ សីហា ខណៈកីឡាការនី Samantha Kerr ទទួលបានស្បែកជើងមាសជាមួយគ្រាប់បាល់ទាំង៤គ្រាប់៕