ខ្សែបម្រើវ័យក្មេងកំពុងលេចធ្លោជាមួយ Sagan Tosu នៅក្នុង J1 League កីឡាករ Daichi Kamada ត្រូវបានក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ ( Bundesliga ) Eintracht Frankfurt កំពុងតាមប្រមាញ់ដោយត្រូវបានផ្តល់នៅកញ្ចប់ទឹកប្រាក់ប្រមាណ 2.4 លានអឺរ៉ូ។

Kamada ម្ចាស់អាវលេខ៧ លេងបាន២៨ប្រកួត និង៣គ្រាប់សម្រាប់ឆ្នាំ២០១៥ ឆ្នាំបន្ទាប់ រកបាន៨គ្រាប់ក្នុងការប្រកួតទាំង២៨លើករកបាន៣គ្រាប់ក្នុងចំណោម១៥ប្រកួតសម្រាប់រដូវកាលនេះ ហើយបានកោះហៅចូលក្រុមជម្រើសជាតិជប៉ុនអាយុក្រោម២៣ឆ្នាំ លេងពានរង្វាន់ Toulon Tournament នៅបារាំង ប៉ុន្តែមកទល់ពេលនេះរូបគេពុំទាន់បានបង្ហាញសមត្ថភាពជាមួយជម្រើសជាតិជប៉ុននៅឡើយទេ៕